StarNgage
  • Brands
    • #1 Content Creator Marketplace

      To connect brands with marvelous content creators from different channels and media.

    • Influencer Ranking
    • Brand Ranking
    • Top 20 Influencers by Engagement
    • Top 20 United States Influencers Ranked by Engagement Rate
    • Discover the most engaging influencers on Instagram by Fashion
  • Pricing
  • Tools
    • Powerful Marketing Tools

      Everything you need to supercharge your influencer marketing campaigns.

    • Fake Follower Checker
    • Industry Benchmark
    • Rate Card Benchmark
    • Influencer Hiring
    • Hashtag Analytics
    • AI Tools Directory
    • Influencer Discovery
  • Resources
    • Helpful Resources

      Learn, explore and get answers to all your influencer marketing questions.

    • Case Studies
    • FAQ
    • Contact Us
    • About Us
  • Blog
  • Platforms
    • Our Platforms

      Explore our suite of tools and platforms built for modern influencer marketing.

    • Creator Marketplace
    • Creator Management
    • Creator Affiliate
    • AI Character Generator
    • AI Creator Discovery
    • AI Lead Gen
    • English
    • Español
    • Italiano
    • 한국어
    • 日本語
    • 简体中文
    • 繁體中文

    • More languages
Login
Signup
  • Brands
  • Pricing
  • Tools
  • Resources
  • Blog
  • Platforms
  • Login
  • Signup
VOA Khmer

VOA Khmer

@voakhmerInstagramBrand
🇰🇭Cambodia
News

57.9% of @voakhmer's followers are female and 42.1% are male. Average engagement rate on the posts is around 0.04%. The average number of likes per post is 30 and the average number of comments is 2.

ព័ត៌មាន VOA ជា​ទី​​​ទុក​ចិត្ត​! A leading global source of news in #Khmer and about #Cambodia since 1955. Phnom Penh & Washington.

160,965
Followers
0.04%
Engagement Rate
63
Engagement per post
30
Average likes per post
2
Average comments per post

Check Fake Followers

Audience Gender

57.9% female
42.1% male

Audience Interests

Travel & Tourism
Photography
Luxury Goods
Movies and TV
Technology & Science
Cars & Motorbikes
Business & Careers
Art & Design

Growth trends, audience age, brand affinity and more

Follower and engagement growth, dominating age group, notable followers, mentions and audience brand affinity for @voakhmer are available to StarNgage members.

Sign up free to unlock

Recent Posts

🎥 ម្ចាស់​ទូក​ទេសចរណ៍​នៅ​ឃុំ​កំពង់ភ្លុក​ជួសជុល​ទូក​រង់​ចាំ​ទទួល​ភ្ញៀវ​ក្រោយ​វិបត
🎥 ម្ចាស់​ទូក​ទេសចរណ៍​នៅ​ឃុំ​កំពង់ភ្លុក​ជួសជុល​ទូក​រង់​ចាំ​ទទួល​ភ្ញៀវ​ក្រោយ​វិបត្តិ​កូវីដ​១៩ ទូក​ទេស​ចរណ៍​នៅ​តំបន់​ទេសចរណ៍​បឹង​ទន្លេសាប​ចាប់​ផ្តើម​មាន​សកម្មភាព​ឡើង​វិញ​​ក្រោយ​ពី​ជំងឺ​កូវីដ១៩​បាន​បង្ខំ​ឱ្យ​ប្រទេស​នានា​បិទ​ព្រំដែន​ ហើយ​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភព​លោក​ជា​ពិសេស​វិស័យ​ទេសចរណ៍ ​ជាប់​គាំង​ និង​ធ្លាក់​ចុះ​ប្រមាណ​២​ឆ្នាំ​នោះ។ ​លោក ហ៊ុល រស្មី​ រាយការណ៍​ពី​ឃុំ​កំពង់ភ្លុក  ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប​ដូចតទៅ៖ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីទស្សនាវីដេអូនេះ និងវីដេអូផ្សេងទៀត • • • • • • • • • • • • #voakhmer #cambodia #covid19kh
19–
ទូក​ទេសចរណ៍​ដេក​រណែល​តាម​ផ្លូវ​ដី​នៅ​ក្នុង​តំបន់​នេសាទ​មួយ​កន្លែង​ជាប់​បឹង​ទន្លេ
ទូក​ទេសចរណ៍​ដេក​រណែល​តាម​ផ្លូវ​ដី​នៅ​ក្នុង​តំបន់​នេសាទ​មួយ​កន្លែង​ជាប់​បឹង​ទន្លេសាប។ កៅអី​ទូក​ខ្លះ​ ត្រូវ​គេ​យក​មក​ដាក់​ចោល​លើ​ផ្ទៃ​ដី​ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ភ្លុក​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប។​ ម្ចាស់​​ទូក​ទាំង​នោះ​ គឺ​ជា​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ភ្លុក​ ទី​ដែល​មាន​អ្នក​នេសាទ​ជាង​ ៩០០​គ្រួសារ​រស់​នៅ។​ ក្នុង​​ចំណោម​ទូក​រាប់​សិប​គ្រឿង​ដែល​ចត​ចោល​នោះ​ គឺ​មាន​​ទូក​ប្រមាណ​ ២០%​ ត្រូវ​បាន​ជួសជុល​រង់​ចាំ​ដឹក​អ្នក​ទេសចរ​ ខណៈ​ទូក​ខ្លះ​ទៀត​បាន​ផ្តល់​សេវា​ដល់​អ្នក​ទេសចរ​បណ្តើរៗ​ហើយ។ កំពុង​ជួសជុល​ទូក​ទេសចរណ៍​មួយ​នៃ​ទូក​របស់​លោក​ចំនួន​៥​គ្រឿង​ លោក​ គន់ ថា​ អាយុ​៣៧​ឆ្នាំ​បាន​ប្រាប់​វីអូអេ​ថា ​នៅ​ដំណាក់​កាល​ដំបូង​នេះ​ភ្ញៀវ​ទេសចរ​ខ្មែរ​មក​លេង​ឃុំ​កំពង់​ភ្លុក​ច្រើន​ជាង​ភ្ញៀវ​បរទេស។ ​ បុរស​ដែល​បាន​ប្រកប​មុខ​របរ​នេះ​៧​ឆ្នាំ​មក​ហើយ​នោះ​បាន​ឱ្យ​ដឹង​ថា​  លោក​បាន​ជួសជុល​ទូក​បាន​៣​គ្រឿង​ហើយ​ក្នុង​ចំណោម​ទូក​របស់​លោក​៥​គ្រឿង​ ដើម្បី​ត្រៀម​ជូន​ភ្ញៀវ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ធម្មជាតិ​ រួម​មាន​បឹង​ទន្លេសាប ​តំបន់​ព្រៃ​រនាម​ និង​ព្រៃគុប។ ​ លោក​ថ្លែង​ថា៖ ​«ពួក​ខ្ញុំ​អ្នក​កាណូត ភ្ញៀវ​គឺ​​មាន​អារម្មណ៍​ថា​ នឹង​អាច​មាន​ភ្ញៀវ​វិល​មក​វិញ​  ទោះ​ជា​វា​​មិន​បាន​ដល់​ទៅ​៥០%  ​ក៏​​តែ​៣០%​ឬ​៤០% ក៏​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ»។ ​ លោក​រំឭក​ថា ​សម្រាប់​លោក​ជា​អ្នក​នេសាទ​ផងនោះ​​ ផល​ប៉ះពាល់​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​មក​លើ​​គួ្រសារ​របស់​លោក​គឺ​មាន​កម្រិត​តិច​ជាង​អ្នក​រស់​នៅ​ទីក្រុង ​និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំជន។ ​ប៉ុន្តែ​សង្គ្រាម​ប្រទេស​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើ​ឱ្យ​សាំង​ឡើង​ថ្លៃ​ និង​បង្ក​ការ​លំបាក​ដល់​អ្នក​រត់​ទូក​ទេសចរណ៍​ ខណៈ​ចំនួន​ទេសចរ​មិន​ទាន់​កើន​ឡើង​ច្រើន​នៅ​ឡើយ។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #pandemic #Covid19 ​
8–
ក្រោយ​​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ប្រព្រឹត្ត​ទ
ក្រោយ​​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​ លទ្ធផល​បឋម​បាន​បង្ហាញ​ថា​គណ​បក្ស​កាន់​អំណាច​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ ខណៈ​បក្ស​ភ្លើង​ទៀន​ដែល​ដឹកនាំ​ដោយ​អតីត​តំណាងរាស្រ្ត​ និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តែ​៤​ឃុំ​ប៉ុណ្ណោះ។ ការណ៍​នេះ​នាំ​ឱ្យ​​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​​​បក្ស​ប្រឆាំង​ឈ្នះ​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​តិច​បែប​នេះ គឺ​ដោយ​សារ​តែ​ការ​ប្រេះ​ឆា​ផ្ទៃ​ក្នុង​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្លាប់​មាន​សំឡេង​គាំទ្រ​ច្រើន​កាល​ពី​អាណត្តិ​មុន។ អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស​ នី​ បាន​លើក​ឡើង​ថា​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​មន្រ្តី​​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការណ៍​​ដែល​បក្ស​ភ្លើង​ទៀន​ទើប​តែ​ងើប​ឡើង​វិញ ដើម្បី​​​រៀប​ចំ​រចនា​សម្ព័ន្ធ បាន​ជាង​៣​ខែ​ នៅ​មុន​ការ​បោះ​ឆ្នោត គឺ​ជា​​ហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឱ្យ​បក្ស​មួយ​នេះ មិន​មាន​ការ​គាំ​ទ្រ​ច្រើន​សន្ធឹក​សន្ធាប់ ដូច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​២០១៧។ លោក​ថ្លែង​ថា៖ «មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បាន​បែង​ចែក​ទៅ​ជា​ច្រើន​ក្រុម ជា​ពិសេស​ គឺ​ការ​ចែក​ទៅ​បង្កើត​គណបក្ស​ផ្សេងៗ​ហ្នឹង​ផង។ ម្យ៉ាង​ទៀត​ មន្ត្រី​ដែល​ធ្លាប់​មាន​វោហារ​សព្ទ​ពី​មុន ​ក៏​មិន​បាន​ចូល​រួម​ឱ្យ​បាន​ស​ស្រាក់​សស្រាំ​ដូច​កាល​ពី​សម័យ​សង្គ្រោះ​ជាតិ​ហ្នឹង»។ ​​​​​​​​​​​​​​​ស្រដៀង​គ្នា​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ជម្លោះ​រវាង​គ្នា​ឯង​នៃ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ និង​លម្ហ​នយោបាយ​មាន​ភាព​មិន​សេរី រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​​ទៅ​លើ​បក្ស​ប្រឆាំង​មួយ​នេះ ជា​កត្តា​​ដែល​ធ្វើ​ឱ្យ​ពួក​គេ​​មិន​ទទួល​បាន​អាសនៈ​ច្រើន។ លោក​មាន​ប្រសាសន៍​ថា៖ «ត្រូវ​បាន​គំរាម​កំហែង​ ឬ​ប្តឹង​ផ្តល់​អ៊ីចឹង ​គឺ​បាត់​ឱកាស​ហើយ​រយៈពេ​ល​នៃ​ការ​ឃោសនា ឬ​ក៏​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្សភ្លើង​ទៀន​ហ្នឹង រយៈពេល​ខ្លី​នៅ​ក្នុង​អំឡុង​ពេល​៤​ខែ​អ៊ីចឹង វា​តិច​ណាស់។ វា​ពិបាក​បញ្រ្ជាប ហើយ​សំឡង​បែក​គ្នា​ទៀត​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មិន​ជឿ​ជាក់​ទៅ​លើ​បក្ស​ប្រឆាំង​ទាំង​អស់​ទេ។ អ្នក​ខ្លះ​មិន​ទៅ​បោះ​ អ្នក​ខ្លះ​អ៊ីចឹង​ ដូច​អ្នក​គាំ​ទ្រ​លោក កឹម​ សុខា អ៊ីចឹង​ជាដើម»។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #election2022kh #politicskh
59–
កាសែត The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ដក​ស្រង់​ប្រភព​ពី​
កាសែត The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រីប្រទេស​លោក​ខាង​លិច​មួយ​ចំនួនថា ចិន​កំពុង​សាងសង់​ទីតាំង​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​មួយ​ដោយ​សម្ងាត់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ប្រើប្រាស់​ផ្ដាច់​មុខឱ្យ​កងទ័ព​របស់​ខ្លួន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​បដិសេធ​ជុំវិញ​រឿង​នេះ​និង​បាន​ចាត់​វិធានការសំខាន់​ផ្សេងៗ​ទៀត​ដើម្បី​បិទ​បាំង​នូវ​ប្រតិបត្តិការ​របស់​ខ្លួន។ កាសែតនេះ​បាន​រាយការណ៍​បន្ត​ទៀត​ថា ការសាងសង់​ទីតាំងយោធាចិន​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ផ្នែក​ខាង​ជើង​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា​ហើយ​ពិធី​សម្ពោធ​ការចាប់ផ្តើមនៃ​ការ​សាងសង់​ទីតាំង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ។ នេះ​បើ​យោង​តាម​មន្ត្រីនៃ​ប្រទេស​លោក​ខាង​លិច​ទាំង​នោះ​ដែល​បាន​និយាយប្រាប់​កាសែត @washingtonpost ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារតែ​វា​ជា​បញ្ហាដ៏​រសើប។ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មន្ត្រី​ចិន​មួយ​រូប​នៅក្នុង​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​កាសែត The Washington Post ថា ​ផ្នែក​មួយ​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដោយ​កងទ័ព​ចិន។ មន្ត្រី​ចិន​រូប​នេះ​បាន​បដិសេធ​ថា មូលដ្ឋាន​នេះនឹង​មិនត្រូវបាន​ប្រើប្រាស់​ផ្តាច់​មុខ​ដោយ​កងទ័ព​ចិន​នោះ​ឡើយ​ ហើយ​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​នឹង​ប្រើប្រាស់​ទីតាំង​នោះ​ផង​ដែរ។ មន្ត្រី​ចិន​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា ចិន​នឹង​មិន​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ណា​មួយ​ ​នៅផ្នែក​ម្ខាង​ទៀត​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នេះ​ ដែលគ្រប់គ្រង​ដោយ​ដោយ​កម្ពុជា​នោះ​ឡើយ។ នៅ​ពេល​សួរ​ជុំវិញ​បញ្ហា​នេះ ស្ថានទូតកម្ពុជា​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោនបានបញ្ជាក់​ប្រាប់​កាសែត​ The Washington Post នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា ខ្លួន‍«បដិសេធ​យ៉ាង​ខ្លាំងជុំវិញ​ខ្លឹមសារ​និង​អត្ថន័យនៃ​សេចក្តី​រាយការណ៍នេះ ដោយ​ថា វា​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា។ ស្ថានទូត​កម្ពុជា​ក៏​បានបន្ថែម​ផងដែរ​ថា កម្ពុជា​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យ​មានមូលដ្ឋាន​កងទ័ពបរទេស​ឬ​វត្តមាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ»៕ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia ​#reamnavalbase #china #indopacific #geopolitics #southchinasea
40–
គណបក្ស​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​លើក​ឡើង​ពី​​ភាព​មិន​ប្រក្
គណបក្ស​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​លើក​ឡើង​ពី​​ភាព​មិន​ប្រក្រតី​ ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ ដោយ​បាន​រៀបរាប់​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​ ​និង​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន ក្នុង​តំបន់​ដែល​គណបក្ស​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​ដូចជា ​ការ​បិទ​ទ្វារ​ការិយាល័យ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ការ​កត់​ឈ្មោះ​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ភូមិ​ឃុំ​ ករណី​មេ​ឃុំ​ចៅ​សង្កាត់​​ពី​គណបក្ស​កាន់​អំណាច​ឈរ​នៅ​ក្បែរ​ការិយាល័យ​ ឬ​មណ្ឌល​បោះឆ្នោត​​​ និង​ការ​ខកខាន​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​ការ​បំពេញ​តាម​សិទ្ធិ​របស់​ភ្នាក់ងារ​គណបក្ស​ជា​ដើម។ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​ យ៉េង វីរៈ ​បាន​ឲ្យ​ដឹង​ថា​​​ យោង​តាម​ករណី​ខាង​លើ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​​រៀបចំ​ដាក់​​ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់​​ទៅ​កាន់​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ត្រួតពិនិត្យ​ និង​ស៊ើប​អង្កេត។ លោក​ថ្លែង​ថា៖ «អ៊ីចឹង​ យើង​មាន​បណ្តឹង​ខ្លះ​ដែរ ខ្ញុំ​មិន​បាន​រាប់​ទេ ប៉ុន្តែ​ប្រហែល​ក្រោម​ដប់។ ប៉ុន្តែ​យើង​ត្រូវ​តែ​ប្តឹង ​ហើយ​ករណី​ហ្នឹង ប៉ុន្មានៗ​ទៀត​ប្តឹង​ផ្ទាល់​មាត់​អី​អ៊ីចឹង​ទៅ ឬ​ក៏​ថា​យើង​ធ្វើការ​កត់​សម្គាល់​អី​អ៊ីចឹង​ទៅ។ ប៉ុន្តែ​បណ្តឹង​ជា​លាយលក្ខណ៍​អក្ស​មាន​ក្រោម​ដប់។ សម្រាប់​យើង​ មួយ​ករណី​ក៏​ដោយ ពីរ​ករណី​ក៏​ដោយ គឺ​យើង​ទទួល​យក​អត់​បាន​នោះ​ទេ»។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #election2022kh #politicskh
5–
👉វិបត្តិ​អ៊ុយក្រែន៖ កងទ័ព​រុស្ស៊ី​​និង​​​អ៊ុយក្រែន​បាន​ពើប​​ប្រយុទ្ធគ្នា​យ៉ាង​ខ
👉វិបត្តិ​អ៊ុយក្រែន៖ កងទ័ព​រុស្ស៊ី​​និង​​​អ៊ុយក្រែន​បាន​ពើប​​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​នៅ​​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង Sievierodonetskដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ហើយ​ប្រធានាធិបតី​​អ៊ុយក្រែន​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​ក៏មាន​បំណង​ដណ្តើម​​កាន់កាប់​ទីក្រុង Zaporizhzhia ដែល​ជា​ក្រុង​​​ដ៏​សំខាន់​មួយ​ទៀត​​​នៅ​ភាគ​​អាគ្នេយ៍​អ៊ុយក្រែន​ផង​ដែរ។ អ្នក​នាំពាក្យ​រដ្ឋបាល​ក្រុង Sievierodonetsk បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ស្ថានភាព​ក្នុង​ទីក្រុង​នេះ​កំពុង​មាន​ការផ្លាស់​ប្តូរ​គ្រប់​ពេលវេលា។ ដោយ​ឡែក​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា កងកម្លាំង​អ៊ុយក្រែន​មាន​​ឱកាស​​​គ្រប់​ពេល​ដើម្បី​​​បង្កើន​ការគ្រប់​គ្រង​របស់​ខ្លួន​លើ​ទីក្រុង​នេះ។ ការវាយ​តម្លៃ​របស់​លោក​បាន​កើតមាន​ឡើង​​បន្ទាប់ពី​អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​និយាយ​ថា កងកម្លាំង​អ៊ុយក្រែន​កំពុង​ចាញ់​ប្រៀប​​​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​នោះ។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​​ផ្តល់​ព័ត៌មាន​ពី​​ការខូច​ខាត​​របស់​ភាគី​ទាំង​ពីរ​ខុស​គ្នា​យ៉ាង​ខ្លាំង។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Ukraine #Russia
35–
🎥 រលក​កម្តៅ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​វិសមភាព​កើន​ឡើង
🎥 រលក​កម្តៅ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​វិសមភាព​កើន​ឡើង ខែ​មីនា និង​មេសា​គឺ​ជា​ខែ​ដែល​ក្តៅ​បំផុត ឬ​ជិត​ដល់​កម្រិត​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​នៅ​ទូទាំង​អាស៊ី​ខាង​ត្បូង។ ការិយាល័យ​ឧតុនិយម​របស់​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​រលក​កម្តៅ​កើន​ឡើង​១០០​ដង។ រលក​កម្តៅ​ទាំង​នោះ​នឹង​មិន​ត្រឹម​តែ​​ធ្វើ​ឱ្យ​មនុស្សម្នា​អស់​កម្លាំង​កំហែង​ប៉ុណ្ណោះ​នោះ​ទេ វា​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​មនុស្ស​ម្នាក់ៗ​ផង​ដែរ។ នេះ​ជា​ឧទាហរណ៍​មួយ​ទៀត​ពី​របៀប​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ធ្វើ​ឱ្យ​មាន​​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ និង​ធ្វើ​ឱ្យ​អ្នក​ក្រ​កាន់​តែ​ក្រ​ទៅៗ។ លោក Steve Baragona នៃ​ VOA រាយការណ៍​ពី​រឿង​នេះ។ អ្នកនាង ស្រេង លក្ខិណា​ ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីទស្សនាវីដេអូនេះ និងវីដេអូផ្សេងទៀត • • • • • • • • • • • • #voakhmer #cambodia #climatechange
9–
👉វិបត្តិអ៊ុយក្រែន៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោកSergei Lavrovត្រូវ​បង្ខំចិត្
👉វិបត្តិអ៊ុយក្រែន៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោកSergei Lavrovត្រូវ​បង្ខំចិត្ត​​​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ស៊ែប៊ី​​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​​ប្រទេស​ជិត​ខាង​របស់​​រុស្ស៊ី​​ជា​​ច្រើន​បាន​​បិទ​ដែន​អាកាស​របស់​គេ​​​មិន​ឱ្យ​យន្តហោះ​រុស្ស៊ី​ឆ្លងកាត់។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​មួយ​ចំនួន​ហើយ​ដែល​ត្រូវ​បាន​​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ លោកLavrov មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៅ​រដ្ឋធានី​ប៊ែលក្រាដ​នៃ​ប្រ ទេស​ស៊ែប៊ី​ដែល​ជា​​សម្ពន្ធ​មិត្ត​​មួយ​របស់រុស្ស៊ី​ក្នុង​​ចំណោម​សម្ព័ន្ធមិត្ត​​មួយ​ចំនួន​តួច​ដែល​នៅ​សេស​សល់​ក្នុង​​ទ្វីបអឺរ៉ុប ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី​​ចាប់ផ្តើម​ការវាយ​ប្រហារ​ខាង​យោធា​លើ​​ប្រទេស​អ៊ុយក្រែន​កាល​ពី​​ចុងខែ​កុម្ភៈ​មក។ ប្រទេស​មួយ​ចំនួន​ដែល​នៅ​ជិត​ស៊ែប៊ី​បាន​បិទ​​ការទាក់ទង​របស់​ខ្លួន​​ដោយ​បដិសេធ​មិន​ឱ្យ​​យន្តហោះ​​រុស្ស៊ី​ដែល​ដឹក​លោកSergei Lavrov ហោះ​កាត់​ប្រទេស​របស់​គេ​ទៅ​កាន់​ប្រទេស​ស៊ែប៊ី។ ប្រសិន​បើ​គ្មាន​ការបិទ​ព្រំដែន​​អាកាស​របស់​​សហភាព​អឺរ៉ុប​និង​​ប្រទេស​ជា​សមាជិក​របស់​​អង្គការ​អូតង់​នោះ គណៈប្រតិភូ​​រុស្ស៊ី​ប្រហែល​​ជា​ត្រូវ​​មក​ដល់​ទីក្រុង​ប៊ែលក្រាដ​​របស់​ស៊ែប៊ី​ហើយ​នៅ​ពេល​នេះ។ នេះ​បើតាម​​​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​មួយ​ចំនួន​ដែល​បាន​​ដកស្រង់​សម្តី​​​អ្នកនាំ​ពាក្យ​​ក្រសួង​ការបរទេស​រុស្ស៊ី​​​លោក​ស្រី Maria Zakharova។ ទន្ទឹម​នឹង​នេះ​ដែរ កាសែត Vecernje Novostiដែល​ជា​កាសែត​​ប្រចាំថ្ងៃ​របស់​ស៊ែប៊ី​បាន​រាយ ការណ៍​ថា ប្រទេស​ប៊ុលហ្ការី ម៉ាសេដ្វាន​និង​ប្រទេស​ម៉ុងតេណេហ្គ្រោ​បាន​​បដិសេធ​​មិន​ផ្តល់​ដែន​អាកាស​ហោះ​ហើរ​របស់​ខ្លួន​ចំពោះ​​យន្តហោះ​រុស្ស៊ី​ដែល​ដឹក​​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​រូប​នេះ។ ប្រភព​​ការ​ទូត​រុស្ស៊ី​មួយ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfaxថា រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ត្រូវ​លុបចោល​ដំណើរ​ទស្សនកិច្ច​នោះ​ឡើយ។ ខណៈដែល​ប្រទេស​ស៊ែប៊ី​បាន​ថ្កោលទោស​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ស៊ែប៊ី​មិន​បាន​ចូលរួម​​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ ថ្វីបើ​ស៊ែប៊ី​ស្វះស្វែង​ចូល​ក្នុង​សហភាព​អឺរ៉ុប​ក៏ដោយ។ ប្រទេស​ទាំង២មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​យូរ​អង្វែង​ហើយ​រដ្ឋាភិបាល​ក្រុង​ប៊ែលក្រាដ​កាលពី​ពេល​ថ្មីៗនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ដែល​មាន​រយៈពេល៣ឆ្នាំ​ដើម្បី​ទទួល​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី៕ #ukraine #russia
771
លោក នួន អាត បង្ហាញ​ការ​អស់​ទឹក​ចិត្ត​របស់​លោក​នឹង​ការ​ធ្វើ​នយោបាយ​នា​ពេល​នេះ ក្រ
លោក នួន អាត បង្ហាញ​ការ​អស់​ទឹក​ចិត្ត​របស់​លោក​នឹង​ការ​ធ្វើ​នយោបាយ​នា​ពេល​នេះ ក្រោយ​គណ​បក្ស​ភ្លើង​ទៀន​របស់​លោក​មិន​បាន​ឈ្នះ​តំណែង​មេឃុំ​ពាមឧក​ញ៉ាអុង​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​អាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២។ លោក អាត អាយុ​៧១​ឆ្នាំ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​មក​ពី​គណ បក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា​គណបក្ស​ឈ្នះ​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​អាសនៈ​ក្នុង​ឃុំ​ពាម​ឧកញ៉ាអុង។ លោក​ប្រាប់​វីអូអេ​ថា៖«តាំង​ពី​មាន​គណបក្ស​មក(គណបក្ស សម រង្ស៊ី)​ ឃុំ​ពាម​ឧកញ៉ា​អុង​មិន​ដែល​ធ្លាក់​ដល់មួយ​កៅ​អី​ទេ​ អត់​ដែល​មាន​ទេ។ មាន​តែ​៣កៅ​អី​រហូត​តាំង​ពី​គណបក្ស​សម រង្ស៊ី​ ភ្លើង​ទៀន​នេះមក​ ៣​កៅ​អី​រហូត...អ៊ីចឹ​ងមក​អាណត្តិ​នេះ ខ្ញុំ​ថា​តស៊ូជាមួយ​ភ្លើងទៀន​ក្រែង​លោ​សើ​រើ​បាន​វិញ​ខ្លះ បាន​ពីរ​ឬ​បី​កៅ​អី​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ​ ស្រាប់​តែ​បាន​មួយ​កៅ​អី​វា​ហួស​ការ​គិត​ស្មាន​របស់​ខ្ញុំ»។ លោក អាត ស្ថិត​ក្នុង​ចំណោម​បេក្ខជន​របស់​គណបក្ស​ភ្លើង​ទៀន​រាប់​ពាន់​នាក់​ដែល​មិន​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ដូច​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៧។ ក្តី​សង្ឃឹម​ពួក​គេ​ប្រែ​ជា​ការ​នឹក​ស្មាន​មិន​ដល់ នៅ​ពេល​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក អាត ជា​អតីត​មេឃុំ​ពាម​ឧកញ៉ាអុង កាល​ពី​ឆ្នាំ​២០១៧ នា​ពេល​គណបក្ស​ប្រឆាំង គឺ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មាន​សំឡេង​គាំទ្រ​ច្រើន។ អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ប្រមាណ​៥០០ និង​អាសនៈ​ក្រុម​ប្រឹក្សា​ប្រមាណ​៥​ពាន់​នៅ​ទូទាំង​ប្រទេស​។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើក​នេះ បាន​ធ្វើ​ឲ្យ​លោក ​នួន អាត ​សោកស្តាយ​ជា​ទីបំផុត។ លោក​ថ្លែង​ថា៖ «ខ្ញុំ​សោក​ស្តាយ​ៗ បើ​ធ្វើ​ត្រឹម​ត្រូវ យុត្តិធម៌ គឺ​ខ្ញុំ​អត់​សោក​ស្តាយ​ទេ។ នេះវា​អយុត្តិធម៌ អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ដែល​លោកខំ​ទៅ​បោះ​ឆ្នោត​​ឱ្យ ធ្វើ​ឱ្យ​ខ្ញុំ​សោក​ស្តាយ»។ 📷លោក នួន អាត បេក្ខជនឈរឈ្មោះឲ្យគណបក្សភ្លើងទៀន ក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #election2022kh #politicskh
33–
បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​អំពី​លទ្ធផល
បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះអាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនង​​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ក៏​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ កត់​សម្គាល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខ​គណបក្ស​ដទៃ​ទៀត​ ទាក់​ទិន​នឹង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី៥​នេះ បើ​ទោះ​បី​ត្រូវ​រង់ចាំ​លទ្ធផល​បញ្ជាក់​ផ្លូវ​ការ​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប​ក៏ដោយ។ ហើយ​លោក​​សង្ឃឹម​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បានជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី។ លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ក្នុង​ចំណោម​ឃុំ​សង្កាត់​ ១៦៥២ ឃុំ​សង្កាត់​នេះ​ គឺ​គណបក្ស​ប្រជាជន​ឈ្នះ​លើសលប់​ ច្រើន​ភាគរយ​ណាស់។ បើគិត​ជា​ភាគរយ​ហ្នឹង​ បើ​តាម​ខ្ញុំ​ប៉ាន់ប្រមាណ​ដោយ​ខ្លួន​ឯង​ប្រហែល​ជា​ជាង​ ៩៩​ភាគ​រយ​បាទ»។ គ.ជ.ប ​មិន​ទាន់​ប្រកាស​ចំនួន​សំឡេង​ឆ្នោត​សរុប និង​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​ មេឃុំ​ចៅ​សង្កាត់​សរុប​របស់​គណបក្ស​នីមួយៗ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​ចំនួន​សំឡេង​ឆ្នោត​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​ក្នុង​ខេត្ត​រាជធានី​នៅ​ទូទាំង​ប្រទេស។ លទ្ធផល​ផ្លូវ​ការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ ឆ្នាំ​២០២២។ គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា ដោយ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត គឺ«មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌» ហើយ​ «មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ» របស់​ប្រជាពលរដ្ឋ​ខ្មែរ» ដោយ​លើកឡើង​ថា​«ការ​បោះ​ឆ្នោត​មិន​មាន​បរិយាកាស​ស្មើ​ភាព ពលលរដ្ឋ​មិន​មាន​សេរី​ភាព​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​បាន​ត្រឹមត្រូវ និង​ស្ថាប័ន​បោះឆ្នោត​មិន​ទាន់​ឯករាជ្យ»។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #election2022kh #politicskh
30–
សកម្មជនគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាលបង្ហាញការសោកស្តាយ និងមិននឹកស្មានដល់ ក្រោយមិ
សកម្មជនគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាលបង្ហាញការសោកស្តាយ និងមិននឹកស្មានដល់ ក្រោយមិនបានឈ្នះតំណែងមេឃុំ លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​កាលពី​ថ្ងៃអាទិត្យ បាននាំ​ឲ្យ​សកម្មជន​ថ្នាក់​ក្រោម​របស់​គណបក្ស​ភ្លើងទៀន​សោកស្តាយ ដោយសារ​ពួកគេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះឆ្នោត ដូច​ដែល​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​កាលពី​ការបោះឆ្នោត​ឆ្នាំ ២០១៧។ លោក ស៊ុន ណារិន និង​លោក ហាន ណូយ រាយការណ៍​លម្អិត​ឲ្យ​វីអូអេ​ពីស្រុក​ល្វាឯម ខេត្តកណ្តាល៕ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ #elections2022kh #cambodiaelections #communeelections #communeelections2022 #cambodian #voters #localelections #politicskh #cambodiapolitics #cambodia #voakhmer
451
អ្នក​បោះឆ្នោត​ក្រុង​បាត់ដំបង​រំពឹង​បាន​ការអភិវឌ្ឍ​មាន​តម្លាភាព​និង​សេវា​សាធារណៈ​
អ្នក​បោះឆ្នោត​ក្រុង​បាត់ដំបង​រំពឹង​បាន​ការអភិវឌ្ឍ​មាន​តម្លាភាព​និង​សេវា​សាធារណៈ​ប្រសើរ​ជាង​មុន​​ពី​ចៅ​សង្កាត់​ជាប់​ឆ្នោត នៅព្រឹក​ថ្ងៃ​អាទិត្យនេះ​ ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​បាន​ចេញ​ទៅបោះឆ្នោត​ ក្រោម​បរិយាកាស​ស្ងប់​ស្ងាត់។ នៅ​តាម​មណ្ឌលបោះ​ឆ្នោត​មួយ​ចំនួន អ្នកបោះឆ្នោត​និយាយ​ថា​ ការ​អភិវឌ្ឍ​ដែល​មាន​តម្លាភាព​ និង​ការ​ផ្តល់ជូន​សេវា​សាធារណៈ​ប្រសើរ​ជាង​មុន នៅ​ឃុំសង្កាត់​ ​គឺជា​ក្តីប្រាថ្នា​ចង់​បាន​របស់​ពួកគេ។ អ្នកបោះឆ្នោត​ខ្លះ​ថា​ ចៅសង្កាត់ ឬ​មេឃុំជាប់​ឆ្នោត​គួរ​ប្រឹង​ជួយ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ។ លោកលាស់ លីបលីប​ រាយ​ការណ៍​លម្អិត​ឱ្យ​វីអូអេ​ពីក្រុង​បាត់ដំបង៕ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ #elections2022kh #cambodiaelections #communeelections #communeelections2022 #cambodian #voters #localelections #politicskh #cambodiapolitics #cambodia #voakhmer
14–

Similar Accounts

먹스나 Muk SNa
먹스나 Muk SNa
@a.bite
16,400,000 followers · TikTok
MAk   LEAK  single😍
MAk LEAK single😍
@leakdrama
7,100,000 followers · TikTok
សុខ លីន
សុខ លីន
@soklin44443
6,300,000 followers · TikTok
Om Daro
Om Daro
@mrr.daro.kh
5,500,000 followers · TikTok
Kim Yaya🇰🇭❤️
Kim Yaya🇰🇭❤️
@kimyaya.77
5,200,000 followers · TikTok
🦕Oun nit🦕
🦕Oun nit🦕
@ounnit173
4,400,000 followers · TikTok
Paje Team
Paje Team
Paje Team
4,360,000 followers · YouTube
Sunday Production Official
Sunday Production Official
Sunday Production Official
3,790,000 followers · YouTube
Føñg Łÿ 🇰🇭✔️
Føñg Łÿ 🇰🇭✔️
@fongly95
3,700,000 followers · TikTok
ប៉ាវីត💗
ប៉ាវីត💗
@pavid_official
3,600,000 followers · TikTok
វណ្ណដា-VannDa Official
វណ្ណដា-VannDa Official
វណ្ណដា-VannDa Official
3,280,000 followers · YouTube
Kanchna Sek | សេក កញ្ចនា
Kanchna Sek | សេក កញ្ចនា
@sek.kanchna
3,200,000 followers · TikTok
DARA UP 99+ដារា🇰🇭🇰🇭
DARA UP 99+ដារា🇰🇭🇰🇭
@daraup9999
2,900,000 followers · TikTok
បងសេសេ OFFICIAL🇰🇭🎬⚡️
បងសេសេ OFFICIAL🇰🇭🎬⚡️
@855khmer
2,700,000 followers · TikTok

FAQ: Instagram Statistics and Insights for @voakhmer

How many Instagram followers does @voakhmer have?

@voakhmer has 160,965 followers on Instagram.

What is @voakhmer's Instagram engagement rate?

The average engagement rate on @voakhmer's recent posts is about 0.04%.

How many likes does @voakhmer get per post?

@voakhmer gets around 30 likes and 2 comments per post on average.

What does @voakhmer post about?

@voakhmer mostly posts about News.

* Copyright: Content creators are the default copyright owners. Images, texts, videos, posts and profiles shown here are published on public domains and the respective social media for public viewing.

StarNgage
FacebookInstagram
App StoreGoogle Play
At StarNgage, we believe that socially distributed visual content is the future of advertising. It's happening now on Instagram/TikTok and we want to help brands in this adventure and win. This platform allows brands to measure their influencer marketing efforts and engage influencers to create content.

ABOUT STARNGAGE+

About UsContact UsBlogPartner programPricingFAQ

FOR BRANDS

Social Media InfluencerMicro-InfluencerInstagram InfluencerInstagram Marketing ServicesProduct Sampling with InfluencersInfluencer RankingBrand RankingTop Creators Ranking

FOR CONTENT CREATORS

SpotlightPhoto Stories

Top Ranking Industry Data

Instagram Influencers RankingYouTube Creator RankingTikTok Creator RankingThreads Creator Ranking

Top Countries

United StatesIndiaAustraliaSingaporePhilippinesMalaysiaSouth KoreaJapan

Top Categories

Acting and DramaAnimalsAnimation and CosplayArts and CraftsAuto and VehiclesBeauty and Self CareDIY and Life HacksEducationEntertainment and MusicFashion and AccessoriesFinanceFitness and HealthFoodFunny
GamesHome and GardenLife and SocietyNatureOutdoor ActivityPetsPhotographyProduct EducationProduct ShowcaseRomance and WeddingSportsTravelUpskilling

StarNgage © 2015-2026. All Rights Reserved.
Privacy PolicyTerms of Use