Voakhmer's Instagram Audience Analytics and Demographics

@voakhmer

Cambodia

ព័ត៌មាន VOA ជា​ទី​​​ទុក​ចិត្ត​! A leading global source of news in #Khmer and about #Cambodia since 1955. Phnom Penh & Washington.
khm▓▓▓▓▓@voanews.com
Cambodia
18–24

Business Category

Publishers

StarNgage Profile

Free Promotion Count

0

Paid Campaign Count

0

Get Our Influencer Rate Card Today!

A brand new way for you to compare the rates of influencers across the world.

Learn More

PROFILE OVERVIEW OF VOAKHMER

57.9% of voakhmer's followers are female and 42.1% are male. Average engagement rate on the posts is around 0%. The average number of likes per post is 57 and the average number of comments is 1.

Check voakhmer's audience demography. This analytics report shows voakhmer's audience demographic percentage for key statistic like number of followers, average engagement rate, topic of interests, top-5 countries, core gender and so forth.

Followers
144,199
Avg Likes
57
Avg Comments
1
Posts
3,579
Global Rank
801,096
Country Rank
-
Category Rank
-

GENDER OF ENGAGERS FOR VOAKHMER

Female
57.9 %
Male
42.1 %

AUDIENCE INTERESTS OF VOAKHMER

  • Travel & Tourism 67.68 %
  • Photography 67.43 %
  • Luxury Goods 47.87 %
  • Movies and TV 40.87 %
  • Technology & Science 40.61 %
  • Cars & Motorbikes 40.28 %
  • Business & Careers 39.34 %
  • Art & Design 38.23 %
  • Fitness & Yoga 36.80 %
  • Entertainment 36.52 %
  • Restaurants, Food & Grocery 35.68 %
  • Beauty & Fashion 34.10 %

RECENT POSTS

20 0

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ គ្រោង​នឹង​ដាក់​បញ្ចូល​មុខវិជ្ជា​មួយ​ទាក់ទង​នឹង​«អប់រំ​សុខ​ភាព»​ សម្រាប់​សិស្សា​នុសិស្ស ​ចាប់​ពី​ថ្នាក់​ទី១​ដល់​ថ្នាក់​ទី១២ ​ដែល​អាច​នឹង​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០២២។ ​នេះ​បើ​យោង​តាម​មន្រ្តី​ក្រសួង​អប់រំ។​. មុខវិជ្ជា​«អប់រំ​សុខភាព»​ថ្មី​នេះ​ នឹង​សិក្សា​លម្អិត​អំពី​សុខភាព​របស់​សិស្ស​ប្រុស​ស្រី​បន្ថែម​ពីលើ​មុខវិជ្ជា​ជីវវិទ្យា​ដែល​មាន​ស្រាប់។ ការ​ស្វែង​យល់​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​ទាំង​ផ្លូវ​កាយ​ និង​ចិត្ត​នេះ ​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​នានា​បង្កើន​ទំនុកចិត្ត​ដល់​សិស្ស​ ក៏ដូច​ជា​រៀបចំ​ឲ្យ​សិស្ស​ក្លាយ​ជា​ធនធាន​មនុស្ស​មាន​សុខភាព​ប្រសើរ​ជាងមុន។​. លោកស្រី ​ឆាយ​គីម សុទ្ធាវី ​ប្រធាន​នាយក​ដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ​ដែល​ទទួល​បន្ទុក​បង្កើត​ និង​អនុត្ត​កម្មវិធី​សិក្សា​ប្រាប់​VOA​ថា៖​ «រឿង​ពាក់ព័ន្ធ​ថ្មី​ៗ​នេះ​ដូចជាការ​បៀតបៀន​អី​យើង​ដាក់​ពី​ថ្នាក់​៥​ទៅ​... ​ពីព្រោះ​ក្មេង​ហ្នឹង​វា​ចេះ​មក​រដូវ​ ហើយ​ចេះ​មាន​ទំនាក់​ទំនង​ រឿង​ការ​លូត​លាស់​រឿង​រូបរាង​កាយ​គាត់​បានផ្លាស់​ប្តូរ​ខុស​ពីមុន។ ​អ៊ីចឹង​យើង​ត្រូវ​ប្រាប់​គាត់​ ហើយ​បណ្តុះ​បណ្តាល​គាត់​ឲ្យ​យល់​ច្បាស់​អំពី​សុខ​ភាព​អស់​ហ្នឹង»។​. បើ​តាម​មន្រ្តី​ក្រសួង​អប់រំ​រូប​នេះ​ មុខវិជ្ជា​អប់រំ​សុខ​ភាព​នេះ​ ផ្តោត​សំខាន់​លើ​ចំណេះ​ដឹង​ ៦​ចំណុច ​គឺ​សុខភាព​បឋម​ សុខភាព​ផ្លូវចិត្ត ​សុខភាព​បន្តពូជ ​និង​សុខភាព​ផ្លូវ​ភេទ​សុខ​ភាព​និង​បរិស្ថាន ​សុខភាព ​និង​សេដ្ឋកិច្ច​ សុខភាព​និង​ជំនឿ។ ​មុខ​វិជ្ជា​ទាំង​នេះ​តម្រូវ​ឲ្យ​សិស្ស​សិក្សា​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ ឬ​៣៥​ម៉ោង​នៅ​ក្នុង​មួយ​ឆ្នាំ។​. លោកស្រី​ ឆាយ​គីម សុទ្ធាវី​ ប្រធាន​នាយក​ដ្ឋាន​សុខភាព​សិក្សា ​ពន្យល់​ថា​ចំណេះ​ដឹង​ផ្នែក​សុខ​ភាព​ទាំង​នេះ​នឹង​ជួយ​ឲ្យ​សិស្ស​ដឹង​ពី​របៀប​ថែ​ទាំ​សុខ​ភាពខ្លួន ​និង​គ្រួសារ និង​ចេះ​ដោះ​ស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សិស្ស​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។​. លោក​ស្រី​បន្ថែម​ថា៖​ «មាន​ជំនាញ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ការ​ថែ​ទាំ​សុខភាព ​ដូច​ជា​ជំនាញ​ដោះ​ស្រាយ​បញ្ហា​ ហើយ​ចេះ​ឆ្លើយ​ថា​ “ទេ”។​ [ពួកគេ] ​ត្រូវ​យល់​ដឹង​អំពី​សិទ្ធិ​មួយ​ចំនួន​ ដូច​ថា​ ក្នុង​ការ​រៀប​ការ​ប្តី​ប្រពន្ធ​ហ្នឹង​ គឺ​អត់​មាន​អ្នក​ណា​បង្ខំ​អ្នក​ណា​ ហើយ​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ»។​. 👉សូមចូលទៅចុច Link នៅក្នុង Bio @voakhmer ដើម្បីអានព័ត៌មានលម្អិត. #voakhmer #mentalhealth #sexcducation #cambodia #education #health

11 0

ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​កាលពី​ថ្ងៃ​អាទិត្យ​ថា​ បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ផ្អាក​វាយ​ប្រយុទ្ធ​គ្នា​បែប​មនុស្ស​ធម៌​នៅ​ក្នុង​តំបន់​ជម្លោះ Nagorno Karabakh គឺ​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន។. ក្រសួង​ការពារ​ប្រទេស​អាមេនី​បាន​បញ្ជាក់​លើ Twitter ថា៖ «ជា​ថ្មី​ម្តង​ទៀត មាន​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ផ្អាក​វាយ​ប្រយុទ្ធ​គ្នា​បែប​មនុស្ស​ធម៌ ដោយ​សត្រូវ​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​នៅ​ទិស​ខាង​ជើង... និង​បាន​បាញ់​គ្រាប់​រ៉ុកកែត​នៅ​ទិស​ខាង​ត្បូង»។. ក្រសួង​ការពារ​ប្រទេស​អាស៊ែបៃហ្សង់ ក្រោយ​មក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បញ្ជាក់​ថា៖ «សត្រូវ​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល់​ដាក់​តំបន់​ជុំវិញ​ទីក្រុង Jabrayil និង​ភូមិ​នានា​នៅ​ក្នុង​តំបន់​នោះ»។ ក្រសួង​នេះ​បាន​បន្ថែម​ថា កងទ័ព​អាស៊ែបៃហ្សង់ «បាន​ចាត់​វិធានការ​សមស្រប​សងសឹក​វិញ»។. អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ក៏​បាន​និយាយ​ប្រឆាំង​នឹង​អរិភាព​នេះ​ផង​ដែរ នៅ​ពេល​ដែល​លោក​បាន​ថ្កោលទោស «ការ​វាយ​ប្រហារ​ទាំងអស់​លើ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ ដែល​រង​ការប៉ះពាល់​ដោយ​ជម្លោះ​នៃ​តំបន់ Nagorno Karabakh នេះ»។. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #nagornokarabakh #armenia #azerbaijan ##antónioguterres

24 0

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ស្តីពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​រយៈ​ពេល ៤៨ ម៉ោង​ខាង​មុខ បើ​មិន​ដូច្នេះ​ទេ​ នឹង​គ្មាន​កិច្ច​ព្រមព្រៀង​នេះ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​នោះ​ឡើយ។. អ្នកស្រី Pelosi បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​អស់​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Munchin ដែល​តំណាង​ឲ្យ​លោក​ប្រធានាធិបតី Donald Trump។ ប៉ុន្តែ អ្នក​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ ថ្វីបើ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​កើនឡើង​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ​ក៏ដោយ។. អ្នកស្រី Pelosi និង​លោក Mnuchin កំពុង​ចរចា​លើ​កញ្ចប់​ជំនួយ​មួយ​ដែល​អាច​មាន​តម្លៃ​ចន្លោះ​ពី ១,៨ លាន​លាន​ដុល្លារ ទៅ ២,២ លាន​លាន​ដុល្លារ ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​មិន​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​ជាក់លាក់​ទាក់ទិន​នឹង​ផែនការ​យុទ្ធសាស្ត្រ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ថ្នាក់​ជាតិ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​នោះ​ទេ។. អ្នកស្រី Pelosi បាន​បញ្ជាក់​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC ថា អ្នកស្រី​អាច​សម្រេច​កិច្ច​ព្រមព្រៀង​ជាមួយ​លោក Mnuchin នៅ​ថ្ងៃ​អង្គារ​ស្អែក​បាន​ឬ​ក៏​មិន​បាន គឺ​អាស្រ័យ​លើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump និង​ការ​តាំងចិត្ត​របស់​រដ្ឋបាល​នោះ​តែ​ប៉ុណ្ណោះ។. 👉សូមចូលទៅចុច Link នៅក្នុង Bio @voakhmer ដើម្បីអានព័ត៌មានលម្អិត. #covid19 #coronavirus #pandemic #useconomy2020 #coronavirusreliefaid #nancypelosi #stevenmnuchin #voakhmer

40 0

បាតុករ​រាប់​ពាន់​នាក់​ បាន​បន្ត​តវ៉ា​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​បំពាន​បម្រាម​របស់​អាជ្ញាធរ​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី ៤ នាក់។. ការ​តវ៉ា​ដែល​ភាគច្រើន​ដឹកនាំ​ដោយ​និស្សិត បាន​បន្ត​ធ្វើ​អស់​ប៉ុន្មាន​ខែ​កន្លង​មក​នៅ​ក្នុង​រាជធានី​បាងកក ដោយ​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-Ocha ចុះចេញ​ពី​តំណែង។ លោក Prayuth បាន​ឡើង​កាន់​អំណាច​ដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ ២០១៤។. បាតុកម្ម​ក៏បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​ចំនួន ១៨ ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ថៃ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Bangkok Post។. ចលនា​តវ៉ា​នេះ ​បាន​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​មួយ​សប្តាហ៍​កន្លង​មក​នេះ ដោយ​បាតុករ​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅពេល​ដែល​ក្បួន​ព្រះ​ទីន័ង​របស់​ព្រះមហាក្សត្រីយានី​ធ្វើ​ដំណើរ​ឆ្លង​កាត់។. អាជ្ញាធរ​ បាន​បាញ់​ទឹក​ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​ខាង​ក្រៅ​មណ្ឌល​ផ្សារ​ទំនើប​កណ្តាល​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​នៅ​ទូទាំង​ប្រទេស។. រដ្ឋាភិបាល ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​ហាមឃាត់​ការ​ជួបជុំ​លើស​ពី ៤ នាក់ ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​ជម្នះ​ប្រឆាំង​នឹង​បម្រាម​នេះ។. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #voakhmer #thailandprotests #southeastasia #politics

40 0

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។. លោក Trump បាន​ចាប់ផ្តើម​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ Nevada ដោយ​ទៅ​វិហារ​គ្រិស្ត​សាសនា មុន​ពេល​ចូលរួម​ក្នុង​ពិធី​រៃ​អង្គាស​ថវិកា និង​ពិធី​ជួបជុំ​ឃោសនា​បោះឆ្នោត​នៅ​ពេល​ល្ងាច​នៅ​ក្នុង​ទីក្រុង Carson City។ រដ្ឋ Nevada ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ មិន​បាន​គាំទ្រ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ចាប់តាំង​ពី​ឆ្នាំ ២០០៤ មក។. ការ​ជួបជុំ​នោះ​ បាន​ទាក់​ទាញ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​អង្គុយ​កៀកៗ​គ្នា ស្រែក​អបអរ​សាទរ​លោក Trump និង​ស្រែក​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោក Biden និង​សារព័ត៌មាន។ អ្នក​ចូលរួម​ភាគ​ច្រើន​មិន​ពាក់​ម៉ាស់​ដើម្បី​ការពារ​ជំងឺ​កូវីដ១៩ ទេ ថ្វីបើ​ករណី​ឆ្លង​នៅ​ក្នុង​រដ្ឋ​នោះ​កំពុង​កើនឡើង​ក៏ដោយ។. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #voakhmer #usaelections #usavotes #donaldtrump #joebiden #trumpcampaign #bidencampaign #covid_19

70 0

ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៥​ខែ​មក​នេះ ​ តុលាការ​នៅ​ទូទាំង​ប្រទេស​បាន​ដោះ​ស្រាយ​សំណុំ​រឿង​កក​ស្ទះ​ប្រមាណ​២៨.០០០​សំណុំ​រឿង ​នៅ​ក្នុង​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កក​ស្ទះ ​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រសួង​យុត្តិធម៌​ចាប់​តាំង​ពី​ខែ​ឧសភា។​ មន្រ្តី​ក្រសួង​យុត្តិធម៌​អះអាង​ថា ​​ពុំ​មាន​«ភាព​មិន​ប្រក្រតី»​អ្វី​ទេ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​នេះ។​ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​យន្តការ​នេះ ​ហើយ​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​ការ​ដោះ​ស្រាយ​សំណុំ​រឿង​ជា​រៀងរហូត​ កុំ​រង់​ចាំ​តែ​ពេល​មាន​វិធានការ​ពី​ក្រសួង​យុត្តិធម៌។. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #voakhmer #ministryofjusticeofcambodia #backloggedcases

40 0

លោក​ប្រធានាធិបតី Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​ចូលរួម​នៅ​ក្នុង​វេទិកា​សាធារណៈ​ប្រជែង​គ្នា ដែល​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​និង​ក្នុង​ពេល​តែ​មួយ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង គឹ​រដ្ឋ Pennsylvania និង​រដ្ឋ Florida។. លោក Trump បាន​ការពារ​វិធានការ​របស់​លោក​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ ថា​លោក​បាន​រារាំង​ការ​ហោះហើរ​នៃ​ជើង​យន្តហោះ​មក​ពី​ប្រទេស​ចិន​កាល​ពី​ចុង​ខែ​មករា។. លោក Biden ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​សាធារណៈ​ដែល​សម្របសម្រួល​ដោយ​លោក George Stephanopoulos នៃ​ទូរទស្សន៍ ABC News បាន​បញ្ជាក់​ថា វិធានការ​របស់​លោក Trump នោះ មិន​ត្រឹមត្រូវ​ទេ។. លោក Trump និង​លោក Biden គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​ទល់​មុខ​គ្នា​លើក​ចុងក្រោយ​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា​ខាង​មុខ៕. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #voakhmer #usaelections #usavotes #townhall

91 1

សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ៣៩ លាន​ករណី​នៅ​ទូទាំង​ពិភពលោក និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​មាន​ចំនួន ១ លាន ១ សែន​ករណី។. សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៨ លាន ១ សែន​ករណី ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។. ឥណ្ឌា​បាន​ឲ្យ​ដឹង​នៅ​​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦ ម៉ឺន ១ ពាន់​ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​មុន​នេះ។ ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ជិត ៧ លាន ៥ សែន​ករណី និង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ជាង ១១៤.០០០ ករណី។ នេះ​បើ​យោង​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins។. ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​សភាព​ស្ងប់ស្ងាត់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ដោយសារ​តែ​ទីក្រុង​នេះ​អនុវត្ត​បម្រាម​គោចរ​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ចាប់​ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ៦ ព្រឹក ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #voakhmer #covid19 #pandemic #publichealth

70 0

ស្ត្រី​រាប់​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​តវ៉ា​របស់​ស្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​លើក​ទឹកចិត្ត​ពលរដ្ឋ​អាមេរិកាំង​កុំ​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Donald Trump នៅ​អាណត្តិ​ទី​ពីរ និង​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​តែងតាំង​អ្នកស្រី Amy Coney Barrett ជា​ចៅក្រម​តុលាការ​កំពូល។. អ្នកស្រី Rachel O'Learyនាយក​ប្រតិបត្តិ​នៃ​ចលនា​តវ៉ា​របស់​ស្ត្រី (Women's March) បាន​និយាយ​នៅ​មុន​ការ​ជួបជុំ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ដោយ​គ្រាន់តែ​និយាយ​ថា ពួក​យើង​នឹង​បញ្ឈប់​លោក Trump នោះ។ ពួក​យើង​ត្រូវ​និយាយ​ថា ពួក​យើង​ត្រូវតែ​បំពេញ​តាម​ការ​សន្យា​ដែល​ប្រទេស​នេះ​មាន​ចំពោះ​យើង​ទាំង​អស់​គ្នា។ វា​អាស្រ័យ​លើ​ខ្លួន​យើង​ម្នាក់ៗ​នៅ​ក្នុង​ការ​ចាប់ផ្ដើម​អនុវត្ត​ដើម្បី​សម្រេច​ឲ្យ​បាន​នៅ​ពេល​អនាគត។ ចូរ​ធ្វើ​ឲ្យ​វា​កើតឡើង!». ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​តវ៉ា​នេះ បាន​ប្រាប់ VOA ថា៖ «ពួក​យើង​មក​ទី​នេះ ដោយសារតែ​ពួក​យើង​ជឿ​ថា លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​នឹង​ហានិភ័យ ហើយ​ពួក​យើង​ដឹង​ថា អំណាច​របស់​ស្ត្រី​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បាន​នៅ​ក្នុង​ប្រទេស​នេះ»។. 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត. #voakhmer #usaelections #usavotes #womenmarch2020

143 0

តើអនាគតនៃគោលនយោបាយសារពើពន្ធដែលមានតម្លាភាពនិងគណនេយ្យភាពអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា និងពលរដ្ឋកម្ពុជាដែលជាអ្នកបងពន្ធ? នៅរាត្រីថ្ងៃពុធ ទី២១ ខែតុលាខាងមុខនេះ សូមលោកអ្នកនាងរង់ចាំស្តាប់កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៦ របស់ VOA តាមបណ្តាញ Apple Podcasts និង Google Podcasts អំពី​អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ និង​អំពី​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​កម្ពុជា​គួរធ្វើ ដើម្បី​សម្រេច​បាន​គោលនយោបាយ​សារពើពន្ធ​មួយ ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​រដ្ឋ និង​ទាំង​ប្រជាពលរដ្ឋ ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ជាន សិទ្ធិគុណ អ្នក​សិក្សា​ឯករាជ្យ​ម្នាក់ផ្នែកគោលនយោបាយសេដ្ឋកិច្ច។ លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០» ដែលបោះពុម្ពផ្សាយដោយវេទិកាអនាគត ឬ Future Forum។ ដើម្បីស្តាប់ភាគមុនៗនៃកម្មវិធីផតខាសថ៍នេះ សូមចូលទៅកាន់គេហទំព័រ VOA ដោយចុច Link in Bio និងបណ្តាញ Apple Podcasts និង Google Podcasts #កម្ពុជាសម្លឹងទៅមុខ #envisioncambodia #podcast #fiscalpolicy #cambodia #phnompenh #cambodia #voakhmer

PEOPLE ALSO VIEWED

Looking for the next influencer in Cambodia to work with?
Have you considered to work with the following influencers?

41.6K
-
-
Cambodia
2.5K
63 / post
0.02 %
Cambodia Nature & Outdoors, Travel, Photography, Architecture
29.4K
-
0.01 %
Cambodia Dance, Choreographer, Music
203.9K
-
2.40 %
Cambodia Fashion, Art, Modeling
10.1K
304 / post
0.03 %
Cambodia Technology, Celebrities
5.7K
165 / post
4.60 %
Cambodia Celebrities
27.5K
-
2.10 %
Cambodia
5.3K
254 / post
2.40 %
Cambodia Photography
49.8K
2K / post
-
Cambodia Celebrities
677.4K
-
0.60 %
Cambodia Modeling, Actors, Entertainment
177.3K
-
0.70 %
Cambodia
131.9K
-
1.60 %
Cambodia Fashion, Modeling
102.9K
-
2.50 %
Cambodia Actors, Fashion
65.8K
-
4.50 %
Cambodia Geek, Comics
1.6K
148 / post
0.09 %
Cambodia Celebrities